Kylian Mbappe បានរកគ្រាប់បាល់បញ្ចូលទីដោយការទាត់ពិន័យ១១ម៉ែត្របើកឆាកពេលដែលរូបគេ វិលត្រលប់មកបង្ហាញខ្លួនអោយ Paris St-Germain ខណៈក្រុមការពារតំណែងជើងឯក Ligue-១បានផ្តួលក្លឹប Nice របស់លោក Patrick Vieara ក្នុងលទ្ធផល៣ទល់និង០កាលពីថ្ងៃអាទិត្យម្សិល មិញនេះ ។សមាជិកជ័យលាភី World Cup បារាំងរូបនេះខកខានការប្រកួត ៣ លើកដំបូង របស់ ពួកគេ ក្នុងចំណោមការប្រកួតបរាជ័យ ២ លើកនិងឈ្នះមួយលើកបន្ទាប់ពីរូបគេរកឃើញ មានមេរោគ កូវីត-១៩ ។
គ្រាប់បាល់ទី២រកបានដោយកីឡាករខ្សែបម្រើប្រយុទ្ធស្លាបអន្តរជាតិអាហ្សង់ទីន Angel di Maria ក្រោយពីអ្នកចាំទី Nice មិនអាចជួយសង្គ្រោះបាល់ពីការស៊ុតរបស់ Mbappe មុនពេលខ្សែបម្រើប្រេស៊ីល Marquinhos បន្ថែមគ្រាប់បាល់ទី ៣ ដោយការតែតបញ្ចូលទីក្នុងការប្រកួតនេះ។
PSG បានអវត្តមាន Neymar, Layvin Kurzawa និង Leandro Paredes ដែលពួកគេត្រូវបានព្យួរការប្រកួតបន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតជាមួយ Marseille ខណៈ Nice ក្រោមការដឹកនាំរបស់អតីតខ្សែបម្រើកាំភ្លើងធំ Arsenal លោក Patrick Vieira រកបាន៦ ពិន្ទុពី ការប្រកួត៤ ដងឈរនៅលេខរៀងទី១០ពោលគឹស្មើគ្នាជាមួយក្រុម PSG របស់លោក Thomas Tuchel ដែលកំពុងឈរនៅលេខរៀងទី៨ផងដែរ។
ប្រភព៖ BBC