បរទេស៖ លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea បញ្ជាក់​ថា លោក​អាច​ដោះស្រាយ​ការ​មាន​សម្ពាធ​ក្នុការ​​ផ្តល់​ការ​ប្រជែង​ដណ្តើម​បាន​ក្រ​ខ័ណ្ឌ Premier League ក្រោយពី​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​២០០​លាន​ផោន (ស្មើ​នឹង​២៥៩លាន​ដុល្លារ​​អាមេរិក) ដើម្បី​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​។

លោក Lampard បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​​អ្នក​ចាត់​ការ​ទូទៅរបស់​ក្រប​ខ័ណ្ឌ Premier League បើ​គិត​ចាប់​តាំង​បិទ​រដូវកាល​មុន ខណៈ​ដែល​លោក​មាន​បំណង​ក្នុងការ​​កាត់​បន្ថយ​គម្លាត​ពីក្រោយ​ក្រុម​ម្ចាស់​ជើង​ឯក Liverpool​។ ក្រុម​​តោ​ខៀវ​បាន​បញ្ចប់​ដោយ​​ដេញ​តាម​ពីក្រោយ​ក្រុម Liverpool ដល់​ទៅ​៣៣​ពិន្ទុ ក្នុង​ចំណាត់​ថ្នាក់​លេខ​៤។

ពួកគេ​ត្រូវ​បាន​រំពឹ​ទុក​ថា នឹង​​មាន​កម្រិត​លេង​រឹង​មាំ​ជាង​មុននៅ​រដូវ​កាល​នេះ ដោយ​សារ​តែ​ការ​ទិញ​ចូល​ខ្សែ​ប្រយុទ្ធ Timo Werner ខ្សែ​បម្រើប្រយុទ្ធ Kai Havertz ខ្សែ​ការ​ពារ Ben Chilwell ខ្សែ​បម្រើ Hakim Ziyech និងខ្សែ​ការ​ពារ Thiago Silva ខណៈ​ដែល​អ្នក​អធិប្បាយ​ជាច្រើន​រំពឹង​ទុកថា Chelsea នឹង​អាច​ដណ្តើម​ជាមួយនឹងក្រុម Liverpool​។

បើ​ទោះ​បី​លោក​ Lampard បាន​ជួប​ភាព​ជោគ​ជ័យ​​តាមរយៈ​ការ​ឈ្នះ​​ពាន​ជាច្រើន​ក្នុងនាម​ជា​កីឡាករ​របស់​ក្លិប Chelsea ក៏ដោយ ប៉ុន្តែ គ្រូបង្វឹក​វ័យ​៤២​ឆ្នាំ​រូបនេះ ទើប​តែ​ស្ថិតក្នុង​រដូវ​កាល​ទី​២​របស់​លោក​ប៉ុណ្ណោះ ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Chelsea និង​មិន​ធ្លាប់​មាន​ការរំពឹង​ទុក​ដ៏ធំបែបនេះ​លើ​ស្មាររបស់​លោក​ឡើយ​។ ប៉ុន្តែ លោក Lampard ដែល​ក្រុម​របស់​លោក នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Brighton ក្នុងការ​ប្រកួត​​បើក​បរដូវ​កាល Premier League នៅ​ថ្ងៃ​ចន្ទនោះ ជឿជាក់​ថា គ្រប់​អ្នក​ចាត់​ការ​ទូទៅ​ទាំង​អស់​របស់ Chelsea សុទ្ធ​សឹង​ធ្លាក់​ចូលក្រោម​សម្ពាធ ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​​ពាន ដោយ​សារ​តែ​ធម្ម​ជាតិ​ក្នុង​ក្លិបនេះ​៕