អ្នកចាត់ការទូទៅក្រុមជម្រើសជាតិឥន្រ្ទីយ៏ដែកអាឡឺម៉ង់លោក Joachim Low បាននិយាយថាកីឡាកររបស់លោក នឹងតស៊ូរហូតដល់នាទីទី ៩០ នាទីសម្រាប់ការប្រកួតពានរង្វាន់ Nations League ទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញនារាត្រីថ្ងៃព្រហស្បត្ត៏នេះ។ គួរបញ្ជាក់ថាកីឡាករអាឡឺម៉ង់ភាគច្រើនរបស់លោក ​Low បានឈ្នះជើងឯក Champions League ជាមួយ Bayern Munich កាលពី ១០ ថ្ងៃមុនកន្លងទៅ។

គ្រូបង្វឹកដែលធ្លាប់ដឹកនាំអាឡឺម៉ង់លើកពាន World Cup ឆ្នាំ២០១៤ បាននិយាយថាៈ ស្ថានភាពមានភាពខុសគ្នាច្រើនរវាងកីឡាករដែល មួយចំនួនបានហ្វឹកហាត់អស់រយៈពេលជាច្រើនសប្តាហ៍ប៉ុន្តែមិនមានការប្រកួតទេ តែកីឡាករផ្សេង ទៀតទើបតែបញ្ចប់ការប្រកួត ។អ្នកខ្លះទៀតទើបតែវិលត្រលប់ពីវិស្សមកាលរយៈពេល ខ្លី។ ខ្ញុំមិនគិតថាក្រុមទាំងមូលនឹងលេងបាន ៩០ នាទីពេញនោះទេ តែយើងនិងខិតខំ។

កីឡាករភាគច្រើនមកពីក្រុម Bayern Munich និង RB Leipzig ស្របពេល ប្រធានក្រុម Manuel Neuer, Serge Gnabry, Joshua Kimmich និង Leon Goretzka ត្រូវបានសម្រាក ប៉ុន្តែកីឡាករចំណូលថ្មី Leroy Sane របស់ក្រុម​ Bayern munich ដែលផ្លាស់មកពីក្រុម Manchester City កាលពីខែកក្កដាអាចបង្ហាញខ្លួនអោយក្រុមជម្រើសជាតិជា លើកដំបូងក្រោយរងរបួសជង្កង់តាំង ពីខែសីហាឆ្នាំមុន។

ប្រភព៖ BBC