La Liga បានចេញលិខិតបញ្ជាក់ថា Lionel Messi មិនអាចចាកចេញពីក្រុម FC Barcelona ដោយប្រើវិធីពិសេសរបស់ខ្លួនបាននោះទេ ក្រុមណាចង់បានត្រូវទិញផ្ដាច់កុងត្រា៧០០លានអឺរ៉ូ។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ Messi បានប្រាប់ថ្នាក់ដឹកនាំមិនទៅធ្វើតេស្ដមេរោគ Covid-19 ដើម្បីចូលហាត់ជាមួយសមាជិកក្រុមនោះទេ។ រូបគេនៅតែរក្សាចិត្តដើម្បីចង់ចាកចេញពីអេស្ប៉ាញឱ្យបាននៅរដូវកាលដោះដូរកីឡាករនេះ ដោយទៅលេងនៅក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep ។ ការចាកចេញនោះដែរ រូបគេចង់ប្រើសិទ្ធិដើរចេញដោយមិនគិតតម្លៃខ្លួនតែម្ដង ដែលមានក្នុងកុងត្រាជាមួយក្រុម Barcelona ទោះនៅសល់កុងត្រា១ឆ្នាំទៀតក៏ដោយ។
តែបើតាមក្របខណ្ឌ La Liga ចេញមកបញ្ជាក់ Messi មិនអាចប្រើសិទ្ធិពិសេសនោះបានឡើយ។ ដោយនេះមានន័យថា ក្លឹបចង់បានរូបគេត្រូវបង់ប្រាក់៧០០លានអឺរ៉ូដើម្បីផ្ដាច់កុងត្រា១ឆ្នាំរបស់គេសិនទើបអាចយកទៅបាន៕