គ្រូបង្វឹក PSG លោក Thomas Tuchel ថាក្លឹបស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន Lionel Messi ប្រសិនជារូបគេសម្រេចចិត្តចាកចេញ Barcelona មកចូលរួមជាមួយម្ចាស់ជើងឯក Ligue-១។

ថ្លែងប្រាប់សារពត៌មានក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League ដ៍ខកចិត្តជាមួយ Bayern Munich គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបន្ថែមថា:គ្មានមូលហេតុអ្វីយើងមិនស្វាគមន៍គាត់ទេ។យើងបានធ្វើការជ្រើសរើស តែមិនមែននិយាយរឿងផ្ទេរទេ ។ប៉ុន្មានសប្តាហ៍នេះ យើងនិងអង្គុយពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយពង្រឹងក្រុមឡើងវិញ។តែសម្រាប់ខ្ញូំខ្ញុំគិតថា Messi និងបញ្ចប់អាជីពជាមួយ Barcelona ។

ម្ចាស់ពានបាល់មាស៦សម័យ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជឿថាកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ពីចំពោះអនាគតរបស់ខ្លួន បន្ទាប់ពីជួបរឿងខកបំណងនៅរដូវកាលនេះដោយមិនអាចការពារតំណែងជើងឯក La Liga និង ធ្លាក់ចេញពីក្របខណ្ឌ Champions League ។ បន្ទាប់ពី Inter Milan, Man City ត្រូវបានគេទទួលស្គាល់ថាមានចំណាប់អារម្មណ៍លើកផ្ទេរយកកីឡាករវ័យ ៣៣ ឆ្នាំរូបនេះផងដែរ។

ប្រភព៖ Sportsmole