ក្រុម Paris St-Germain បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបក្រោយទទួលជ័យជំនះលើក្រុមមកពីអាឡឺម៉ង់ RB Leipzig ក្នុងលទ្ធផល៣ទល់និង០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុងLisbon ប្រទេសព័រទុយហ្គាល់កាលពីថ្ងៃពុធទី១៩ សីហា ២០២០ ម៉ោងនៅក្នុងប្រទេសកម្ពុជា។

៣គ្រាប់របស់ក្រុមគ្រូបង្វឹកលោក Thoma Tuchel រកបានដោយកីឡាករអន្តរជាតិប្រេស៊ីល Marquinhos នៅនាទីទី១៣ មុនពេលខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Angel di Maria បន្ថែមគ្រាប់បាល់ទី២នៅនាទី ៤២ខណៈខ្សែការពារឆ្វេងក្រុមជម្រើសជាតិអេស្បាញ Juan Bernat បន្ថែមគ្រាប់បាល់ទី៣នៅនាទី៥៦ ។

PSG ដែលនិងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យជាមួយ​ Bayern Munich ដែលទើបប្រកួតឈ្នះក្រុម Lyon នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធនេះ។

ប្រភព៖ BBC
វីដេអូ៖