ក្លិបជើងឯករងក្របខណ្ឌអ៊ីតាលី SerieA គឺពស់យក្ស Inter Milan បានកំណត់គោលដៅអាទិភាពផ្ទេរយកខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea មករួមក្រុមយោងតាមគេហទំព័រ Gazzetta Dello Sport របស់អ៊ីតាលីបានចុះផ្សាយ ។

ក្រុមម្ចាស់ជើងឯក Europa League បានបើកចំហរឪកាសសម្រាប់ កីឡាករវ័យ ២៩ ឆ្នាំរូបនេះដើម្បីវិលត្រលប់ទៅជួបជុំជាមួយនឹងអតីតគ្រូបង្វឹកលោក Antonio Conte ដែលធ្លាប់រួមរស់នៅ Chelsea នាទឹកដី San Siro សាជាថ្មីវិញ។

Kante សមាជិកជ័យជ័យលាភី World Cup ២០១៨ របស់ក្រុមមាន់គកបារាំង បានប្រឈមនិងបញ្ហារបួសជាច្រើនក្នុងរដូវកាល ២០១៩-២០២០ដែលជាឧបសគ្គរារាំងដល់អាជីព របស់ខ្លួន ហើយរូបគេក៏មិនត្រូវបានអ្នកចាត់ការទូទៅលោក Frank Lampard ដាក់ចូលក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្លឹបនាពេលខាងមុខទៀតនោះដែរ។

ប្រភព៖ Goal