Real Madrid បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែការពារកណ្តាល Jules Kounde ពីក្លឹប Sevilla ដើម្បីជំនួសតំណែងកីឡាករចាស់វស្សា Sergio Ramos ។ កីឡាករអន្តរជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះបានផ្ទេរពី Bordaux មក Sevilla កាលពីឆ្នាំមុនក្នុងតម្លៃខ្លួន ២២ លានផោន ហើយចាប់តាំងពីពេលនោះមកកីឡាករអន្តរជាតិបារាំងរូបនេះបានបង្ហាញសមត្ថភាពសមស្រប និង តម្លៃខ្លួននិងគួរអោយឱ្យកោតសរសើរ នៅតំបន់ការពារកណ្តាលជាមួយដៃគូគឺកីឡាករអន្តរជាតិប្រេស៊ីល Diego Carlos ។

បើទោះបីជា Ramos បានដើរតួនាទី ជាកឡាករដែលតែងរកគ្រាប់បាល់បានជារឿយៗក្នុងនាមជាខ្សែការពារដ៏ រឹងមាំសម្រាប់ក្រុមក៏ប៉ុន្តែម្ចាស់ជើងឯក La Liga យល់ថាអវត្តមានរបស់ប្រធានក្រុមពេលជួប Man. City នៅ Champions League ជាមូលហេតុដែលធ្វើអោយក្រុមមានកំសោយខ្សែការពារហើយត្រូវធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុមចុក្រោយ។

ក្រៅពី Kounde មានខ្សែការពារវ័យក្មេងសញ្ជាតិបារាំងមួយចំនួនទៀតដែល Real Madrid ដាក់ក្នុងបញ្ជីទិញចូលដូចជាខ្សែការពារ Dayot Upamecano របស់ក្រុម RB Leipzig កីឡាករ Benoit Badiashile របស់ក្រុម Monaco និងខ្សែការពារអន្តរជាតិប្រេស៊ីល Gabriel Magalhaes របស់ក្លឹប Lille ជាដើមផងដែរ។

ប្រភព៖ Tribuna

វីដេអូ៖