លោក Pep Guardiola ធ្លាប់មានចេតនាចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Luis Suarez មករួមក្រុម កំឡុងពេលដែលអ្នកចាត់ការសញ្ជាតិអេស្បាញរូបនេះនៅដឹកនាំក្រុម Bayern Munich នារដូវកាលទី ២ របស់លោកក្នុងកំលុងឆ្នាំ ២០១៤ ។កំពូលគ្រូបង្វឹកមានយុទ្ធសាស្រ្តដឹកនាំលេចធ្លោនិង ជោគជ័យរូបនេះបានសម្លឹងឃើញខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយពេលនោះ នឹង ក្លាយជាសមាជិកដ៏សំខាន់ខណៈដែលរូបលោកចង់ឈ្នះពានលីកកំពូលទ្វីបអឺរ៉ុប Champions League ជាមួយក្លឹបយក្សអាឡឺម៉ង់នាពេលនោះ ។
យោងតាមការដកស្រង់ចេញពីសៀវភៅ Inside FC Bayern ដែលសរសេរដោយលោកChristian Falk បានចុះផ្សាយថាៈកីឡាករ ៧ រូបដែលលោក Pep ចង់បានមកកាន់ទឹកដី Allianz Arena នាពេលនោះដូចជាៈ ១.Neymar, ២.Luis Suárez៣.Pogba ៤.Hazard ៥.Verratti ៦.De Bruyne និង ៧.Sterling តែទីបំផុតមកទល់ពេលនេះគាត់បានសម្រេចបំណងរួមការងារជាមួយ De Bruyne និង Sterling នៅក្លឹប Man. City តែពីរនាក់ប៉ុណ្ណោះ។
យ៉ាងណាមិញការខកខានចុះហត្ថលេខា Luis Suarez នាពេលនោះគឺជាហេតុផលសំខាន់ ដែល មជ្ឈដ្ឋានបាល់ទាត់យល់ជាការចាកចេញរបស់លោកបន្ទាប់ពីបញ្ចប់ការដឹកនាំនៅរដូវកាលទី ៣ ខណៈ អ្នកចាត់ការបច្ចុប្បន្នមានវ័យ៤៩ឆ្នាំរូបនេះ ជួយក្លឹបលើកពាន Bundesliga បីឆ្នាំជាប់ៗគ្នានិងពាន DFB-Pokal ប៉ុន្តែមិនធ្លាប់ឈ្នះពានក្របខណ្ឌ Champions League នោះទេ។
ប្រភព៖ Sport.Es