បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់បាល់ទី២ជួយអោយ At.Madrid ផ្តួល Valencia ក្នុងលទ្ធផល៣ទល់និង១ Luis Suarez បានតាមស្មើកំនត់ត្រាដែលអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo ធ្លាប់ធ្វើបានដោយរកគ្រាប់បាល់សរុប១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៥ប្រកួតដំបូង នៅក្លឹបតែ១នាលីកកំពូលអេស្បាញ រដូវកាលនេះ។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានផ្ទេរពី Barcelona ទៅកាន់កីឡាដ្ឋាន Wanda Metropolitano ដោយគ្មានតម្លៃខ្លួនក្រោយពីត្រូវគ្រូបង្វឹកលោក Ronald Koeman ចាត់ទុកថាជាចំណែកលើសរបស់ក្លឹបយក្សកាតាឡាន។បច្ចុប្បន្ន Saurez បានជួយអោយក្រុមលោក Diego Simeone ឈរនៅកំពូលតារាងជាកីឡាកររកគ្រាប់បាល់ច្រើនបំផុត លើគូប្រជែងគឺខ្សែប្រយុទ្ធ Youssef En-Nesyri របស់ក្លឹប Sevilla ដែល រកបាន ១២ គ្រាប់។

លទ្ធផលដ៏ល្អនេះបានធ្វើអោយលោក Enrique Cerezo ប្រធានក្លិប Atletico Madrid កោត សរសើរដល់អតីតតារាឆ្នើមក្រុម Barcelona និង Liverpool ថា Suarez នៅតែខ្សែប្រយុទ្ធលំដាប់ជួរមុខរបស់ពិភពលោកទោះបីរូបគេឈានដល់វ័យ ៣៤ ឆ្នាំក៏ដោយ។

ប្រភព: Goal