Takefusa Kubo រឺមជ្ឈដ្ឋានបាល់ទាត់ផ្តល់រហ្សនាមថា Messi ជប៉ុនអាចនិងត្រូវក្លឹបម្ចាស់ជើងឯក La Liga រដូវកាល២០១៩-២០២០នេះបន្តដាក់អោយក្រុម Real Betis ខ្ចីជើងមួយរដូវកាលបន្ថែមទៀត ។ ខ្សែបម្រើស្លាបវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញ ទម្រង់លេងគួរចាប់អារម្មណ៏ជាមួយក្លឹប Mallorca នៅ រដូវកាល២០១៩-២០២០ ទោះយ៉ាងណារូបគេមិនអាចជួយក្រុមរួចផុតពីការកាត់ចេញពីលីគកំពូលអេស្បាញទៅលេងនៅលីកលំដាប់ទី២បាននោះទេ។
ទោះជាយ៉ាងណាអតីតកីឡាករក្រុមអ្នកមានបុណ្យ Barcelona រូបនេះ នៅតែមិនមាន ឱកាសចូលលេងក្នុងជម្រើសមួយពិតប្រាកដក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំងលោក Zinedine Zidane នៅរដូវកាលថ្មីនេះទេ។
ប្រភពពីគេហទំព័រ Mundo Deportivo អះអាងថាក្លឹប Real Betis កំពុងតាមដានពីស្ថាន ភាព របស់ កីឡាករមាឌល្អិតដែលមានជំនាញញាក់បាល់ និងប្រើប្រាស់ជើងឆ្វេងបានល្អរូបនេះ ក្នុងគោលបំណង នាំយករូបគេមករួមក្រុមក្នុងលក្ខណ្ឌខ្ចីជើង។
ប្រភព៖ Goal