ខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale នឹងមិនចាកចេញពីក្រុមអធិរាជស Real Madrid នៅមុនពេលរដូវកាលថ្មីចាប់ផ្តើមនោះទេយោងតាមការអះអាងរបស់ភ្នាក់ងាកីឡាករផ្ទាល់លោក Jonathan Barnett បានលើកឡើងយ៉ាងដូច្នេះ។

កីឡាករក្រុមជម្រើសជាតិវែល Bale ត្រូវបានម្ចាស់ជើងឯក La Lliga ដាក់អោយចូលលេងតែ២ប្រកួតប៉ុណ្ណោះបន្ទាប់ពីលីកកំពូលអេស្បាញបានបើកដំណើរការប្រកួតឡើងវិញកាលពីខែមិថុនា ស្របពេលលោក Zinedine Zidane មិនបានដាក់បញ្ចូលឈ្មោះអតីតកីឡាករក្រុម Tottenham រូបនេះកំលុងពេលថ្ងៃចុងក្រោយនៃការប្រកួតបិទរដូវកាលដោយទទួលបានលទ្ធផល២ទល់និង២ជាមួយក្រុមត្រូវកាត់ចេញ Leganes នោះទេ។

Bale កីឡាពូកែប្រើប្រាស់ល្បឿនបានលឿន និង មានជំនាញជើងឆ្វេងរូបនេះរកបានគ្រាប់បាល់ ៣ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ២០ ដងអោយក្លឹបក្នុងរដូវកាល ២០១៩-២០២០ ទោះបីជាយ៉ាងនេះក្តីរូបគេបានបង្ហាញខ្លួនចូលរួម អបអរការឈ្នះពាន La Liga របស់មិត្តរួមក្រុមក្រោយផ្តួល Villarreal កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏មុន។

ប្រភព៖ Goal