សាជាថ្មីម្តងទៀតក្រុមតោខៀវ Chelsea បានកំនត់គោលដៅនាំយកអ្នកចាំទីដៃទី១ Jan Oblak ជាគោលដៅចម្បងក្នុងការផ្ទេរមកកាន់ទឹកដី Stamford Bridge របស់ពួកគេនៅរដូវក្តៅនេះ។ គ្រូបង្វឹកលោក Frank Lampard មានបំណងចង់យកអ្នកចាំទីក្រុម At.Madrid រូបនេះមកជំនួសកីឡាករ Kepa Arrizabalaga ដែលជាជម្រើសទី ១ នាពេលបច្ចុប្បន្ន និងកំពុង តស៊ូជាមួយទម្រង់លេងយ៉ាងពិបាកមួយ ។

Oblak កីឡាករអន្តរជាតិស្លូវើនៀមានវ័យ ២៧ ឆ្នាំនិងមានតម្លៃខ្លួនទិញផ្តាច់កុងត្រាប្រមាណ ១២០ លានផោនក្រោយចុះហត្ថលេខាថ្មីលើកិច្ចសន្យាថ្មីកាលពីឆ្នាំមុនដែលធ្វើអោយរូបគេមានសុពលភាពនៅកីឡាដ្ឋាន Wanda Metropolitano រហូតដល់ឆ្នាំ ២០២៣ខាងមុខនោះ ។

ទោះយ៉ាងណា Chelsea អាចនិងប្រើប្រាស់កីឡាករអន្តរជាតិអេស្បាញ Kepa ដែលមានស្រាប់បូកបន្ថែមទឹកប្រាក់មួយចំនួនបន្ថែមទៀតប៉ុន្តែមិនលើសពី១០០លានផោន ដើម្បីបើកការចរារលើ កិច្ចព្រមព្រៀងប្រាក់ដោះដូរជាមួយ Oblak គោលបំណងបំបែកកំនត់ត្រាសាជាថ្មីដើម្បីនាំយកអ្នកចាំទីឆ្នើមម្នាក់មករួមក្រុមបន្ថែមទៀត។

ប្រភព៖ Mirror