ខ្សែ​បម្រើ Toby Alderweireld បាន​ស៊ុត​បាល់បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម Tottenham ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម Arsenal ស្រប​ពេល​ដែលក្រុម​​របស់​លោក Jose Mourinho បាន​ឡើង​ឈរ​ពីលើ​គូ​ប្រកួត​ស្ថិត​ក្នុង​ទីក្រុងឡុងដ៍​ភាគ​ខាង​ជើង​របស់​ពួកគេ ស្រប​ពេល​ដែលក្រុម Bournemouth បាន​រក្សា​ក្តី​សង្ឃឹម​នៃ​​ការ​គេច​ឲ្យ​ផុត​​ពី​តំបន់​កាត់​ចោល តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៤-១ លើ​ក្រុម Leicester City កាលពីថ្ងៃ​អាទិត្យ​។

លោក Mourinho បាន​រ​ង​នូវ​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ នៅពេល​ដែលក្រុម Tottenham បាន​ធ្លាក់​ចេញពី​ការ​ប្រជែង​ដណ្តើម​កៅអី​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League ក្រោយពី​ឈ្នះ​ត្រឹម​តែ​១លើក​គត់​ ក្នុង​ចំណោម​ការ​ប្រកួត​៣លើក​។ ប៉ុន្តែ ជា​មួយ​នឹងគ្រាប់បាល់​ឈ្នះ​របស់ Alderweireld នៅ​រយៈពេល​៤​នាទី​ចុងក្រោយ ក្រុម Tottenham បាន​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​យក​កៅអី​ទៅ​កាន់​ក្រប​ខ័ណ្ឌ Europa League សម្រាប់​យុទ្ធនាការ​នៅ​រដូវ​កាល​ក្រោយ​វិញ​។

ក្រុម Tottenham កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដោយ​នាំមុខ​២ពិន្ទុ​ពីលើក្រុម​ឈរលេខ​៩ Arsenal និង​២ពិន្ទុ​តាម​ពីក្រោយ​ក្រុម Sheffield United ខណៈ​ដែលពួកគេ​ព្យា​យាម​គេច​ឲ្យ​ផុត​ពីការ​អវត្តមានក្នុងក្រប​ខ័ណ្ឌ​អេ​រ៉ុប ជាលើក​ទី​១ បើ​គិត​ចាប់​តាំ​ង​ពី​រដូវ​កាល​ឆ្នាំ​២០០៩-២០០១​០។

លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «យើ​ងពិត​ជា​រីក​រាយ​ណាស់​ ពីព្រោះយើង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីក​រាយ យើង​ពិត​ជា​រីក​រាយ​ពីព្រោះ​យើង​នៅ​តែ​ស្ថិតក្នុង​​ការ​ប្រជែង​ដើម្បី​ឈ្នះ​កៅអី​ក្នុងក្រប​ខ័ណ្ឌ Europa League​»៕

វីដេអូ៖

ប្រភព​ព័ត៌​មាន៖ Channel News Asia