លោក Jose Mourinho មានក្តីរំពឹងថា ក្រុមមាន់ខ្នាយមាស Tottenham នឹងមានឪកាសឈ្នះពានរង្វាន់ មុនពេលកិច្ចសន្យារបស់លោកអស់សុពលភាពជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់វ័យ៥៧ឆ្នាំបានចុះកុងត្រារយៈពេល ៣ ឆ្នាំ កាលពីខែវិច្ឆិកាឆ្នាំមុនជំនួសលោក Mauricio Pochettino ក្រោយពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដឹកនាំ ក្លឹបទទួលលទ្ធផលមិនបានល្អកាលពីដើមរដូវកាលមុនពោលគឺនៅមុនពេលមេរោគកូវីត-១៩រាតត្បាតជាសកល។ ម្ចាស់ជើងឯករងទ្វីបអឺរ៉ុប Champions League កាលពីឆ្នាំមុនមិនដែលឈ្នះពានក្នុងស្រុកឡើយ គិត ចាប់តាំងពីលើកពាន League Cup ចុងក្រោយបំផុតនៅ ឆ្នាំ ២០០៨ ។
អតីតគ្រូបង្វឹក Chelsea និង Man.Utd បានបញ្ជាក់យ៉ាងដូច្នេះថាៈខ្ញុំផ្តោតលើការទទួលខុសត្រូវសម្រាប់កិច្ចសន្យារយៈពេល ៣ ឆ្នាំរបស់ខ្ញុំ។ ជាមួយការជឿជាក់នៅក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំខ្ញុំនិងអាចនាំក្រុមឈ្នះពានបាន។ជាមួយគំនិតសុទិដ្ឋិនិយមបើទោះបីជាយើងមិនបានចំណាយប្រាក់វិនិយោគទិញដូរកីឡាករដូចកាលពីឆ្នាំមុន។ទោះយ៉ាងណាខ្ញុំសង្ឃឹមថាក្លឹបនិងទទួលលទ្ធផលជាវិជ្ជមានឆ្លើយតបទៅនិង ការខិតខំរបស់យើងតាំងពីវត្តមានរបស់ខ្ញុំចាប់ផ្តើមហ្វឹកហាត់ដំបូង។
ប្រភព៖ Goal