ទីបំផុត Cristiano Ronaldo ធ្វើបានសម្រេចគ្រាប់បាល់ហ្វ្រីឃីកជាលើកដំបូងឱ្យក្លឹប Juventus ពីការព្យាយាមស៊ុតចំនួន៤៣លើកកន្លងមក និងបានជួយអោយក្រុមការពារតំណែងជើងឯកផ្តួលក្លឹបមានមូលដ្ឋានរួមទីក្រុងគឺ Torino ក្នុងលទ្ធផល ៤ទល់និង១កាលពីថ្ងៃសៅរ៏នៅក្របខណ្ឌលីកកំពូលអ៊ីតាលីសប្តាហ៏ទី៣០។

ជ័យជំនះនេះផងដែរបាន នាំអោយខ្សែប្រយុទ្ធស្លាបវ័យ៣៥ឆ្នាំរូបនេះ ក្លាយជាកីឡាករដំបូងគេដែលរកបាន ២៥ គ្រាប់នៅក្របខណ្ឌ Serie A ក្នុងមួយរដូវកាលគិតចាប់តាំងពីឆ្នាំ រដូវកាល១៩៦០-១៩៦១ដែលរកបានដោយ គីឡាករ Omar Sivori ស្របពេលអ្នកចាំទីជើងចាស់ Buffon បង្ហាញខ្លួនលើកទី៦៤៨ សម្រាប់ក្លឹប និងបំបែកកំន់ត្រាកីឡាករ Paolo Maldini វីរបុរសក្លឹប AC.Milan ផងដែរ។

សម្រាប់ Ronaldo បានបង្កើតកំនត់ត្រារកបានគ្រាប់បាល់នៅក្លឹបបីក្របខណ្ឌផ្សេងគ្នា បន្ទាប់ពី ស៊ុតបានពិន័យ Free Kick នេះបាន៣២ គ្រាប់អោយក្រុមអធិរាជស Real Madrid និង ១៣ គ្រាប់សម្រាប់បិសាចក្រហម Man.Utd នាពេលកន្លងមក ។ Juventus កំពុងឃើញឪកាស តំណែងជើងឯកលីគទី ៩ ជាប់គ្នាក្រោយបង្កើនគម្លាត៧ ពិន្ទុលើក្រុម Lazio ដែលចាញ់ភ្ញៀវ AC Milan ៣ទល់និង០រួចមក។

ប្រភព៖ BBC

វីដេអូ៖