(ក្រុងឡុងដ៍)៖ អ្នកចាត់ការក្រុម Watford លោក Nigel Pearson បានព្រមានពីគ្រោះថ្នាក់ ប្រសិនបើពួកគេមិនអាចស្វែងរកពិន្ទុបាន បន្ទាប់ពីបរាជ័យក្នុងផ្ទះ ៣-១ ក្រោមង្វីជើងរបស់ Southampton នៅរាត្រីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃនេះ។
កីឡាករ Danny Ings រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមរបស់ខ្លួនបន្តលនៅ Premier League រដូវកាលក្រោយទៀតដែលបានកំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ ដោយមាន ៤០ពិន្ទុ គ្រាដែល Watford ដែលឈរនៅលេខ១៦ មានតែ២៨ពិន្ទុនោះ នៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ ៣២ប្រកួតដូចគ្នា។
គួរដឹងថា វាអាចជាថ្ងៃដ៏អាក្រក់មួយសម្រាប់ Watford ដោយនៅមុនពេលចាប់ផ្តើមប្រកួត មានកីឡាករ ៣នាក់ត្រូវបានគេដកចេញពីក្រុម ពីបទរំលោភលើពិធីសារនៃការឆ្លងមេរោគ Covid-19។ ទន្ទឹមគ្នានោះ ក្រុមរបស់លោក Pearson បានចាប់ផ្តើមមិនសូវល្អក្នុងការបន្តលេងនៅលីគកំពូល Premier League ដោយអាចរកបានតែ ១ពិន្ទុពីការប្រកួត ៣លើកចុងក្រោយ បន្ទាប់ពីវិលមកប្រកួតវិញ៕
ប្រភព៖ Freshnews