ម្ចាស់ផ្ទះ Atalanta បានវាយបកផ្តួលក្រុមភ្ញៀវ Lazio ក្នុងលទ្ធផល ៣ទល់និ២ កាលពីយប់ថ្ងៃពុធ បន្ទាប់ពី Lazio មានឪកាសនាំមុខមុនក្នុងលទ្ធផល២ទល់និ០ នៅត្រឹមនាទីទី១១ ។ប៉ុន្តែការខិតខំប្រឹងប្រែងរបស់កីឡាករ Robin Gosens និង Ruslan Malinovskyi បានជួយអោយក្រុមម្ចាស់ផ្ទះវាយបកតាមស្មើវិញនៅនាទីទី៦៦ មុនពេល Luis Palomino រកគ្រាប់បាល់ជ័យជំនះនៅនាទីទី៨០មុនបញ្ចប់ការប្រកួត ។

បរាជ័យរបស់ក្រុមចំណាត់ថ្នាក់លេខ២ Lazio នៅសប្តាហ៏ទី២៧ បាននាំអោយក្រុមការពារតំណែងជើងឯក Juventus បង្កើនគម្លាត ៤ ពិន្ទុ នៅកំពូលតារាងស្របពេលកំនត់ត្រាមិនដែលចាញ់ ២១ ប្រកួតរបស់ Lazio ត្រូវបានបញ្ចប់។

គួររំលឹកថា Lazio មិនដែលចាញ់ការប្រកួតលីគទេចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញាឆ្នាំមុន ក្រោយចាញ់ Inter Milan ១-០ លើកចុងក្រោយ។សម្រាប់ Juventus វិញនិងមានប្រៀបក្នុងការលើកពាន SerieA លើកទី៩ ជាប់ៗគ្នាប្រសិនបើពួកធានាបានជ័យជំនះ ១០ ប្រកួតក្នុងចំណោម ១១ ប្រកួតចុងក្រោយ ។

ប្រភព៖ BBC

វីដេអូ៖