Cristiano Ronaldo នៅតែបន្តរកបានគ្រាប់បាល់សរុបទី២២ដើមបីបំបែកកំនត់ត្រារដូវកាលចាស់ដែលរកបាន២១គ្រាប់នៅ SerieA ដើម្បីជួយអោយក្រុមម្ចាស់ផ្ទះ Juventus ចាប់ផ្តើមការពារតំណែងជើងឯកលីកកំពូល របស់ពួកគេជាមួយនឹងជ័យជម្នះ២ទល់និង០លើកក្រុម Bologna ។បើទោះបីជាក្រុមរបស់គ្រូបង្វឹកលោក Maurizio Sarri បញ្ចប់ការប្រកួតនៅសល់អ្នកលេងតែ ១០ នាក់បន្ទាប់ពី Danilo ត្រូវអាជ្ញាកណ្តាលបណ្តេញចេញមុនបញ្ចប់ការប្រកួតយ៉ាងណាក៏ដោយ។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងទូរីនបានឈ្នះជើងឯកលីកកំពូលអ៊ីតាលី ៨ សម័យជាប់គ្នារយៈពេល១០ឆ្នាំចុងក្រោយនេះ ។បច្ចុប្បន្ន Juventus មានគម្លាត ៤ ពិន្ទុពីក្រុម Lazio ដែលមាន១ប្រកួតក្នុងដៃនិងត្រូវទៅសួរសុខទុក្ខ Atalanta នាថ្ងៃពុធនេះដើម្បីកាត់បន្ថយគម្លាតខាងលើនេះវិញ។

Juventus ចាប់ផ្តើមការប្រកួតលីកកំពូល២ដងដោយគ្មានការស៊ុតបញ្ចូលទីក្រោយចាប់ផ្តើមឡើងវិញ បន្ទាប់ពីផ្អាកដោយសារការីករាលដាលនៃមេរោគកូវីត-១៩។លើកទី១គឺស្មើជាមួយ AC.Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ជើងទី២ និង លើកទី២បន្តស្មើជាមួយ Napoli នៅវគ្គផ្តាច់ព្រ័ត្រ តែបរាជ័យក្នុងការកាត់សេចក្តីដោយបាល់ ប៉េណាល់ទី ។

ប្រភព៖ BBC