លោក Jurgen Klopp គ្រូបង្វឹកក្រុមភ្ញៀវហង្សក្រហម Liverpool នៅតែសម្តែងការកោតសរសើរ Alisson Becker បន្ទាប់ពីអ្នកចាំទីក្រុមជម្រើសជាតិប្រេស៊ីលរូបនេះជួយសង្គ្រោះបាល់ក្នុងជំនួបលទ្ធផល០ ទល់និង០ ជាមួយម្ចាស់ផ្ទះ Everton កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនាកីឡាដ្ឋាន Goodision Park ។
Dominic Calvert-Lewin កីឡាករក្រុម Everton បានការបង្កើនការវាយសម្រុកដើម្បីផ្តល់ឪកាសដល់ Tom Davies ស៊ុតប៉ុន្តែបាល់បានប៉ះបង្គោលទីមុនពេលសង្គ្រោះបាល់របស់មិត្តរួមជាតិ Alisson ប្រេស៊ីល Richarlison ផងដែរ។យ៉ាងណាមិញអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស Jordan Pickford ក៏បានជួយសង្គ្រោះបាល់បានយ៉ាងល្អពីការស៊ុត Free Kick របស់ Fabinho និង ឪកាសមួយចំនួនទៀតរបស់ក្រុមភ្ញៀវ។
ឆ្លងកាត់ការប្រកួតសប្តាហ៏ទី៣០បច្ចុប្បន្ន Liverpool ត្រូវការត្រឹមតែ ៥ ពិន្ទុដើម្បីឈ្នះពាន Premier League និងជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣០ ឆ្នាំទល់នឹង Crystal Palace នៅទឹកដី Anfield នៅថ្ងៃពុធប៉ុន្តែប្រសិន Manchester City បរាជ័យក្នុងការផ្តួល Burnley នៅឯកីឡដ្ឋាន Etihad នាយប់ថ្ងៃច័ន្ទនេះ។
ប្រភព៖ BBC