លោក Jose Mourinho បានសារភាពថាក្រុម Tottenham នឹងមិនអាចចូលរួមការប្រកួតប្រជែងជាមួយ Chelsea និង Man. United នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបញ្ចប់នៃរដូវកាលនេះបានទេ។អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ជាក់ថាៈក្លឹបអាចធ្វើរឿងសំខាន់តិចតួច ប៉ុន្តែពួកគេនៅតែតស៊ូ នឹងគូប្រជែងទាំងនោះបើទោះបីជាពួកគេមានថវិកាច្រើន ដើម្បីប្រកួតប្រជែងមុនរដូវកាលថ្មី២០២០-២០២១ចាប់ផ្តើម។
សម្រាប់ Chelsea កំពុងចរចារនាំយក ខ្សែប្រយុទ្ធ Timo Werner ពីក្លឹប Leipzig បន្ទាប់ពីជោគជ័យក្នុងការនាំយកខ្សែបម្រើ Hakim Ziyech ពីក្លិប Ajax រីឯ Man.Utd កំពុងចរចារនាំយក Jack Grealish ពីក្លឹប Aston Villa ផងដែរនោះ។
លោក Mourinho និងត្រូវដឹកនាំក្រុមមាន់ខ្នាយមាស Tottenham ជួបជាមួយបិសាចក្រហម Manchester United នៅយប់ថ្ងៃសុក្រនេះ ខណៈកីឡាករសំខាន់ៗដែលរងរបួស បានវិលត្រលប់ត្រឡប់មកចូលលេងវិញពេលដែលក្របខណ្ឌ Premier League ចាប់បន្តដំណើរការឡើងវិញ។លើកលែងតែខ្សែបម្រើ Dele Alli នឹងត្រូវជាប់បម្រាមមួយប្រកួតដោយសារតែការបង្ហោះរូបភាពវីដេអូបែបមាក់ងាយលើបុរសជនជាតិអាស៊ីម្នាក់ នៅលើបណ្តាញសង្គមទាក់ទងមេរោគកូវីត-១៩កាលពីខែខែកុម្ភៈនាព្រលានយន្តហោះចក្រភពអង់គ្លេស។
ប្រភព៖ Sportsmole