ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានរកគ្រាប់បាល់ La Liga ជាលើកទី ៥ នៅរដូវកាលនេះជាមួយរៀមច្បង Lionel Messi ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រជួយអោយ Barcelona ផ្តួលក្លឹប Leganes ដើម្បីបន្តឈរកំពូលតារាងLa Liga សប្តាហ៏ទី២៩ ។

Fati កីឡាករមានវ័យ១៦ ឆ្នាំ និង ២៩៨ ថ្ងៃ បានក្លាយជាកីឡាករវ័យក្មេងជាងគេទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបន្ទាប់ពីរូបគេបង្ហាញខ្លួនជាលើកដំបូងក្នុងជ័យជម្នះ៥ទល់និង២លើក្រុម Real Betis កាលពីថ្ងៃទី ២៥ ខែសីហា ២០១៩កន្លងមក។

សម្រាប់ Messi វិញគឺជាគ្រាប់សរុបលើកទី ៦៩៩ សម្រាប់ក្លឹបនិងប្រទេស ។ជ័យជំនះនេះបានជួយអោយ Barcelona នាំមុខ ៥ ពិន្ទុលើគូប្រជែងដ៏កៀកបំផុតគឺ Real Madrid ។ទោះយ៉ាងណា ក្លឹបគ្រូបង្វឹក Zinedine Zidane មានឪកាសកាត់បន្ថយការនាំមុខមកនៅត្រឹម ២ ពិន្ទុវិញប្រសិនបើពួកគេយកឈ្នះ Valencia នៅថ្ងៃ១៨ មិថុនានេះបាន។

ប្រភព៖ BBC