Ansu Fati ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona បានបង្កើតកំនត់ត្រាជាកីឡាករវ័យក្មេងបំផុតនៅជំនួប El-Classico រវាងក្លឹបយក្សអេស្បាញ Real Madrid និង Barcelona បានបញ្ចប់ក្នុងលទ្ធផល០ទល់និង០កាលពីម៉ោង២ទាបភ្លឺ ថ្ងៃ១៩ធ្នូ ២០១៩ នៅទឹកដីCamp Nou របស់ក្រុម Barcelona ។

គ្រូបង្វឹកលោក Ernesto Valverde បានដាក់អោយកីឡាករវ័យ១៧ឆ្នាំរូបនេះប្តូរចូលជំនួសខ្សែប្រយុទ្ធរាមច្បង Antoine Griezmann នៅនាទីទី៨២ ។ គាត់បាន បំបែកកំនត់ត្រារបស់អតីតខ្សែបម្រើ-ប្រយុទ្ធស្លាប Bojan Krkic របស់ Barcelona ដែលបានបង្ហាញខ្លួននៅ El-Clasico នាខែធ្នូឆ្នាំ ២០០៧ ក្នុងវ័យ ១៧ ឆ្នាំនិង ១១៧ ថ្ងៃស្របពេល Ansu មានវ័យ១៧ និង ៤៨ ថ្ងៃ។

កីឡាករដើមកំណើតហ្គីណេប៊ីសូមកពីតំបន់អាហ្រ្វិកតែបានចូលសញ្ជាតិអេស្បាញនិងកំពុងលេងអោយជម្រើសជាតិអេស្បាញវ័យក្រោម ២១ឆ្នាំ មិនមែនជាកីឡាករវ័យក្មេងដំបូងនោះទេពោលគឺ Vicenc Martinez របស់ Barcelona ផងដែរ ជាកីឡាករវ័យក្មេងដំបូងបំផុតដែលធ្លាប់បង្ហាញខ្លួននៅជំនួប El-Clasico កាលពីឆ្នាំ១៩៤២ក្នុងវ័យ១៦ឆ្នាំ និង ២៨០ថ្ងៃប៉ុណ្ណោះ។

ប្រភព៖ Sport.es

វីដេអូ៖