បន្ទាប់ពីមានពត៌មានចុះផ្សាយថា Chelsea បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធអន្តរជាតិ អាឡឺម៉ង់ Timo Werner ពីក្លឹប RB Leipzig ក្នុងតម្លៃ ៥៣,៨ លានផោនរួចមក ពេលនេះគេហទំព័រ Daily Mail បានដឹងថាក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងឈាងខាងលិចទីក្រុងឡុងដ៏ចក្រភពអង់គ្លេស បានត្រៀមទឹកប្រាក់ ៧៥ លានផោនបន្តទៀតដើម្បីដាក់ដេញថ្លៃនាំយកខ្សែប្រយុទ្ធ ឆ្នើមអន្តរជាតិអាឡឺម៉ង់ម្នាក់ទៀតគឺ Kai Havertz ពីក្រុម Bayer Leverkusen បន្ទាប់ ពីកីឡាករវ័យ២២ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៣៨ ប្រកួតនៅរដូវកាលនេះ។

សបញ្ជាក់អោយឃើញថាគ្រូបង្វឹកលោកFrank Lampard ចង់បានកីឡាករឆ្នើមវ័យក្មេងទាំងពីររូបខាងលើនេះ លេងរួមគ្នានៅតំបន់ប្រយុទ្ធប្រសិនពួកគេសម្រេចការផ្ទេរដោយជោគជ័យមកកាន់ទឹកដី Stamford Bridge ដូច ការគ្រោងទុកមែននោះ។

កីឡាករដ៏មានទេពកោសល្យ Havertz បានសាងកេរ្ត៏ឈ្មោះក្នុងនាមខ្សែប្រយុទ្ធដំបូងគេនៅលីកកំពូលអាឡឺម៉ង់ ក្រោយរកគ្រាប់បាល់បាន ៣៥ គ្រាប់ក្នុងវ័យក្រោម ២១ ឆ្នាំ និងជាគោលដៅផ្ទេរពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបដូចជាៈ Bayern Munich, Manchester United, Real Madrid និង Liverpool ។ ក្លឹបម្ចាស់ជើងឯក Europa League ក៏បានបញ្ចប់ការផ្ទេរខ្សែបម្រើស្លាប Hakim Ziyech ពីក្រុមជើងឯកហូឡង់គឺ Ajax ផងដែរ។

ប្រភព៖ Sportsmole