Cristiano Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេក្នុងអាជីពក្នុងប្រវត្តិសាស្ត្រ។ប្រភពពីទស្សនាវដ្តី Forbesអាមេរិក បានចុះផ្សាយថាៈ ខ្សែប្រយុទ្ធស្លាបក្រុម Juventus រកប្រាក់ចំណូលបាន ១០៥ លានដុល្លារអាមេរិក មុនកាត់ពន្ធកាលពីឆ្នាំ២០១៩កន្លងទៅ ស្របពេលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមានជាង ១ ពាន់លានដុល្លារអាមេរិកឯណោះ ។
ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះជាបុគ្គលដែលរកប្រាក់ចំណូលបានច្រើនបំផុតទី ៤ នៅក្នុងឆ្នាំ ២០២០ បន្ទាប់ពីកីឡាវាយកូនបាល់ Roger Federer និង តារាចម្រៀងរ៉េប Kanye West ព្រមទាំងតារាម៉ូដែល Kylie Jenner ឈរនៅចំណាត់ថ្នាក់ទី៣ រីឯអតីតគូប្រជែង Lionel Messi ឈរនៅចំណាត់ថ្នាក់ទី៥ ខណៈខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោក Neymar ឈរនៅចំណាត់ថ្នាក់លេខ ៧។
ម្ចាស់ពានបាល់មាស៥សម័យរូបនេះរកប្រាក់ចំណូលបាន ៦៥០ លានដុល្លារក្នុងរយៈពេលជាង ១៧ ឆ្នាំក្នុងនាមជាកីឡាករអាជីព បូករួមប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មស្លាកយីហោកីឡាដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Nike ចាប់តាំងពីឆ្នាំ ២០១៦ រួមទាំងផលិតផលល្បីៗជាច្រើនទៀត ។
Ronaldo ក៏មានជំនួញផ្ទាល់ខ្លួននៅ ក្នុងដៃរួមានដូចជាហាងលក់សំលៀកបំពាក់ ទឹកអប់ CR7 និង សណ្ឋាគារ ព្រមទាំងសារមន្ទីរនៅស្រុកកំណើត ។ទោះយ៉ាងសម្រាប់ឆ្នាំ២០២០នេះប្រាក់ចំណូលរបស់អតីតកីឡាករ Man.Utd និង Real Madrid រូបនេះបានធ្លាក់ ចុះបន្ទាប់ពីក្រុមម្ចាស់ជើងឯក Juventus បានកាត់បន្ថយប្រាក់ឈ្នួល ៣០ ភាគរយក្រោយរងផលប៉ះពាល់ផ្នែក ហិរញ្ញវត្តុដោយសារមេរោគកូវីត-១៩។
ប្រភព៖ Goal