Alexandre Lacazette បានចូលរួមជាមួយអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ក្នុងគោលបំណង ជំរុញ និងលើកទឹកចិត្តមិត្តរួមក្រុមគឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ចុះកិច្ចសន្យាថ្មីដើម្បីបន្តលេងនៅកីឡាដ្ឋាន Emirate Stadium បន្តទៀត ។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៏ប្រភពពត៌មានពីប្រទេសបារាំងបានចុះផ្សាយថាៈ កីឡាករអន្តរជាតិហ្គាបុង Aubameyang បានទទួលសំណើរពីក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ Arsenal ដើម្បីបន្តកិច្ចសន្យាថ្មីបន្តលើកិច្ចសន្យាចាស់ដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ។

ម្ចាស់ជើងឯករង Europa League ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មុនេពលទីផ្សារដោះដូរកីឡាករឈានចូលមកដល់ ខណៈដែលពួកគេប្រឈមនឹងការបាត់បង់កីឡាករវ័យ ៣០ ឆ្នាំនៅរដូវក្តៅស្របពេល Barcelona និងChelsea នៅតែតាមដានស្ថានភាពខ្សែប្រយុទ្ធដែលរកបាន ៦១ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៧ ប្រកួតយ៉ាងយកចិត្តទុកដាក់ ។

ប្រភព៖ Metro