ការបញ្ចប់ដ៏សាមញ្ញដោយកីឡាករ Lacazette បានជួយឱ្យ Arsenal សមនឹងទទួលបានជ័យជម្នះក្នុងកីឡដ្ឋាន Piraeus ។

ពួកគេមានភាពស៊ីចង្វាក់គ្នាជាទូទៅជាងក្រុមម្ចាស់ផ្ទះខណះដែលក្រុមអូឡាំពិកបានព្យាយាមបង្កើតឧកាសនាំមុខក្នុងទឹកដីរ​បស់ខ្លួននៅដើមនៃការប្រកួតនិងបន្ទាប់ពីម៉ោងចាប់ផ្ដើមប៉ុន្តែមិនបានទទួលផ្លែផ្ការត្រលប់មកវិញក្នុងការព្យាយាមរបស់ពួកគេទេ។

ឥឡូវនេះក្រុមកាំភ្លើងធំមានឧកាសច្រើនជាងនៅមុនការប្រកួតនាសប្តាហ៍ក្រោយខណៈដែលក្លិបអូឡាំពិកត្រូវតែពិចារណាក្នុងការប្រយុទ្ធតតាំងវិញដោយសារគ្មានវត្តមានកីឡាករ Rúben Semedo ក្នុងតំបន់ការពាររបស់ពួកគេ។

ប្រភព៖ UEFA