កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona កម្រនិយាយលើកសរសើរចំពោះកីឡាករបាល់ទាត់ណាម្នាក់ណាស់ ក៏ប៉ុន្តែពេលនេះរូបគេបានកោតសរសើរដល់កីឡាករ Mason Mount ដែលកំពុងបង្ហាញទម្រងលេងដ៏ល្អគួរកត់សម្គាល់ជាមួយក្លឹបតោខៀវ Chelsea ។

ម្ចាស់ពានបាល់មាស៦សម័យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះ បានព្យាករណ៏និងប្រមើលមើលទុកនាពេលអនាគតថា Mason Mount ខ្សែបម្រើវ័យ២១ឆ្នាំរបស់ក្រុមម្ចាស់ជើងឯក Europa League និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដល់កំរិតជាកីឡាករម្នាក់ល្អបំផុតនៅលើពិភពលោកបើសិនជារូបគេនៅតែរក្សាជំហរ និងប្រឹងប្រែងហ្វឹកហាត់អោយកាន់តែខ្លាំងថែមទៀតនោះ។

Mount កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានចូលលេងអោយ Chelsea សរុប ៤៣ ប្រកួតរួចមកនិងក្រុម តោកំណាច អង់គ្លេស ចំនួន ៤ ដង។ គ្រាប់បាល់ស៊ុបញ្ចូលទី ៦ គ្រាប់របស់គាត់បានជួយអោយ Chelsea ឡើងមកឈរនៅចំណាត់ថ្នាក់ទី ៤ នៅលើតារាង Premier League និងមាន គម្លាត ៣ ពិន្ទុពីគូប្រជែង Manchester United ។

ប្រភព៖ Mirror