ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland បានកោតសរសើរពីសមត្ថភាពរបស់ Virgil van Dijk ខ្សែការពារកកណ្តាលក្រុមហង្សក្រហម Liverpool ថាជាកីឡាករដែលមានទេពកោសល្យបំផុត។

កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិន័រវេវ័យ ១៩ ឆ្នាំរូបនេះ បានបញ្ជាក់ពីគោលបំណងចង់លេងរួមក្រុមជាមួយ Van Dijjk ស្របពេលដែលពួកគេទាំងពីរធ្លាប់លេង ប្រឈមគ្នាអោយក្លឹបរៀងខ្លួនខណៈ Haaland ធ្លាប់លេងអោយអតីត RB Salzburg និង Van Dijk លេងអោយ Liverpool នៅក្របខណ្ឌ Champions League កាលពីដើមរដូវកាលនេះ មុនពេល Haaland ផ្ទេរទៅ កាន់ក្លឹបនៅក្របខណ្ឌ Bundesliga កាលពីខែមករាដើមឆ្នាំ២០២០ ។

ប្រភព៖ Sportbible