ប្រភពព័ត៌មានពីកាសែត De Telegraaf បានឲ្យដឹងថាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យទីក្រុង Amsterdam ដោយសារតែបញ្ហាបេះដូង។

ជាលទ្ធផលក្រុមគ្រូពេទ្យបានថតស្កេនបេះដូងនិងជួយអន្តរាគមន៏គ្រូបង្វឹកវ័យ ៥៧ ឆ្នាំរូបនេះអោយស្ថិតមកភាពប្រក្រតីឡើងវិញហើយ។អតីតកីឡាករ Barcelona,PSV,Ajax និង Feyenoord បានចូលមកដឹកនាំក្រុមជម្រើសជាតិហូឡង់នៅខែកុម្ភៈឆ្នាំ២០១៨ ក្រោយចាកចេញពីក្លឹប Everton។

ប្រភព៖ Sport.Es