Andre Villas-Boas ថាលោកនឹងមិនវិលត្រឡប់ទៅដឹកនាំក្លឹបនៅក្របខណ្ឌ Premier League វិញឡើយបន្ទាប់ពីធ្លាប់ដឹកនាំក្លឹប Chelsea និង Spurs ។

អ្នកចាត់ទូទៅវ័យ៤២ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានអះអាងបន្តថាទម្រង់លេងនៅក្របខណ្ឌ Ligue១ មិនខុសគ្នាពីនៅលីកកំពូលអង់គ្លេសនោះ ស្របពេលដែលរូបលោកកំពុងដឹកនាំ Marseille ឈរនៅចំណាត់ថ្នាក់លេខ២ផងដែរ។