លោក Andre Villas-Boas គ្រូបង្វឹកក្រុម Marseille បាននិយាយការពារកីឡាករខ្សែការពារ Alvaro Gonzalez របស់ខ្លួន បន្ទាប់ពីរូបគេរងការចោទប្រកាន់ពិបទប្រមាថជាតិសាសន៍លើខ្សែប្រយុទ្ធឆ្នើម Neymar ។គួររំលឹកថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris St-Germain រូបនេះទទួលបាន កាតក្រហមចុងក្រោយគេបង្អស់នៅក្នុងការប្រកួតលីកកំពូលបារាំង Ligue-១ កាលពី ថ្ងៃអាទិត្យក្រោយ រកឃើញកំហុសថាបានយកដៃវាយពីក្រោយក្បាលរបស់កីឡាករអន្តរជាតិអេស្បាញ Gonzalez ក្នុងជំនួបដែល PSG រងបរាជ័យលើកទី២ជាប់គ្នាក្នុងលទ្ធផល១ទល់និង០។

ក្រោយបញ្ចប់ ការប្រកួតសប្តាហ៏ទី២របស់ PSG នៅលើបណ្តាញសង្គម Twitter ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោករូបនេះបានសរសេររៀបរាប់ថាៈ Gonzalez ពីការរើសអើងជាតិសាសន៍។ ក្រោយរងសំណេរចោតប្រកាន់នេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានឆ្លើយតបទៅវិញថាៈ យើងប្រាកដថា Alvaro មិនបាននិយាយរើសអើងពូជសាសន៍ទេ។ រវាងក្លឹបទាំងពីរគឺ Marseille និង PSG និងស្វែងរកការពិតអំពីភាពចម្រូងចម្រាសនេះ។ ខ្ញុំនៅពីក្រោយកីឡាកររបស់ខ្ញុំ។

រីឯ Alvaro ផ្ទាល់វិញត្រូវបានដកស្រង់សម្តីដោយកាសែតអេស្បាញថាៈ គ្មានការប្រមាថនិង រើសអើងជាតិសាសន៍ទៅក្នុងជីវិតរបស់ខ្ញុំទេ ខ្ញុំមិនទទួលយកការចោទប្រកាន់នេះទេ។ ខ្ញុំមិនគោរពមនុស្សដែលគ្មានអត្តចរិកនិងគុណធម៌មនុស្សដូចជាអ្នកទេ។

ប្រភព៖ BBC