Chelsea បានបន្តកិច្ចសន្យាខ្សែប្រយុទ្ធ Olivier Giroud មួយឆ្នាំទៀត ខណៈគ្រូបង្វឹក Frank Lampard មានបំណងអោយកីឡាករជើងចាស់បារាំងវ័យ៣៣ឆ្នាំរូបនេះនៅបន្តជួយក្រុមជាមួយសុពលភាពដល់ថ្ងៃ ទី ៣០ ខែមិថុនា ២០២១។

តោខៀវក៏សម្លឹងឃើញបេក្ខភាពផ្ទេរយកខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Dries Mertens របស់ក្រុម Napoli ដោយគ្មានតម្លៃខ្លួន ពេលបញ្ចប់រដូវកាលនេះផងដែរ។

ប្រភព៖ Mirror