ខ្សែបម្រើប្រយុទ្ធ-ស្លាប Christian Pulisic បានសារភាពថារូបគេមានក្តីស្រម៉ៃចង់លេងរួមក្រុមជាមួយកំពូលខ្សែប្រយុទ្ធ Lionel Messi នៅទឹកដី Stamford Bridge របស់ក្រុមតោខៀវ ។

វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីននិងជាម្ចាស់ពានបាល់មាស៦សម័យ មិនទំនងជាចាកចេញពីក្លឹប Barcelona ដែលរូបគេបានចូលលេង អោយ១៧ឆ្នាំកន្លងមកនេះទេប៉ុន្តែ Pulisic បានបញ្ជាក់យ៉ាងច្បាស់ថាចង់អោយ Chelsea ចុះហត្ថលេខានាំយក Messi បច្ចុប្បន្នមានវ័យ៣២ឆ្នាំចូលរួមជាមួយខ្លួននៅក្រុម Chelsea នៅពេលអនាគត។

កំពូលខ្សែប្រយុទ្ធឆ្នើមក្នុងប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប Messi មកដល់ពេលបច្ចុប្បន្នមានកំនត់ត្រារកបានគ្រាប់បាល់ ៦២៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៧១៨ ប្រកួតសម្រាប់ក្រុម Barcelona និងបានជួយ ក្លឹប ឈ្នះពាន La Liga ១០ ដងនិង Champions League ៤ ដង។ សម្រាប់កីឡាករអន្តរជាតិអាមេរិក Pulisic បានផ្ទេរពី Dortmund មក Chelsea កាលពីឆ្នាំ២០០៩ បង្ហាញខ្លួនបាន ២៣ ដងក្រោមការដឹកនាំរបស់លោក Frank Lampard។

ប្រភព៖ Metro