អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate កំពុងតាមដានទម្រង់លេងរបស់ Chris Smalling ខ្សែការពារកណ្តាលក្រុម Man.Utd ដែលកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម Roma ពេញមួយរដូវកាល២០១៩-២០២០។

ខ្សែការពារចាស់វស្សារូបនេះមិនត្រូវបានលោក Southgate កោះហៅអោយចូលបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ នោះទេគិតចាប់តាំងពី ខែវិច្ឆិកាឆ្នាំ ២០១៧ សម្រាប់ក្រុមតោកំណាច់អង់គ្លេស។ ប៉ុន្តែកាលពីពេលថ្មីៗនេះគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថាអតីតកីឡាករក្រុម Fulham នៅតែអាចមានឪកាសបង្ហាញខ្លួននៅព្រឹត្តការណ៏ Euro ២០២០ ក្រោយបង្ហាញទម្រង់លេងល្អជាមួយក្រុម Roma ដែលមានមូលដ្ឋាននៅទីក្រុង Rome ប្រទេសអ៊ីតាលីនោះ។

លោក Southgate បញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនដែលបោះបង់កីឡាករណាម្នាក់ទេ។តែពេលខ្លះការសម្រេចចិត្ត គឺមើលឃើញពីភាពមិនត្រឹមត្រូវ។គាត់ (Smalling) បានបង្ហាញទម្រង់លេងល្អហើយលេងនៅក្លឹបធំទៀត។ យើងកំពុងឃ្លាំមើលដូចអ្នករាល់គ្នាដែរ ដើម្បីប្រាកដថាយើងធ្វើការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ។

ប្រភព៖ Goal