Thomas Muller បានផ្តល់បទសម្ភាសន៏ថា គាត់មិនចាប់អារម្មណ៍ វិលត្រឡប់ទៅលេងអោយក្រុមជម្រើសជាតិអាឡឺម៉ង់វិញទេ បន្ទាប់ពីគ្រូបង្វឹកលោក Joachim Low ធ្វើការវាយតម្លៃថាឱកាសនៃការចូលលេងមានកម្រិតទាបបំផុត។

គឺជារឿងភ្ញាក់ផ្អើលកំលុងខែមីនា ឆ្នាំ២០១៩ នៅពេលដែលសមាជិកជ័យលាភីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤ មាន៣រូបគឺ ខ្សែប្រយុទ្ធ Thomas Muller, Mats Hummels និង Jerome Boateng មិនជាប់ជម្រើសជាតិនោះ។

Muller ធ្លាប់បានចូលលេង ១០០ប្រកួត អោយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បានបញ្ជាក់បន្ថែមថាៈ មិនពេញចិត្តនឹងការសម្រេចចិត្តនេះទេ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះមានទម្រង់លេង យ៉ាងល្អតាំងពីដំណាច់ឆ្នាំ២០១៩ ដោយស៊ុតបញ្ចូលទីបាន ៤ប្រកួតជាប់ៗគ្នាសម្រាប់ Bayern Munich មុនពេលទទួលលទ្ធផលស្មើ ០-០ ជាមួយ កាលពីថ្ងៃអាទិត្យជាមួយ គូប្រជែងជើងឯក Bundesliga គឺ RB Leipzig នៅឯកីឡដ្ឋាន Allianz Arena។

ប្រភព៖ Foxsportsasia