ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបបិសាចក្រហមកីឡាករ Odion Ighalo នឹងខកខានបង្ហាញខ្លួននៅជំរុំហ្វឹកហាត់របស់ក្លឹបនាប្រទេសអេស្ប៉ាញ ដោយសារតែការភ័យខ្លាចការផ្ទុះឡើងនៃមេរោគផ្លូវដង្ហើមប្រភេទថ្មីរឺហៅថាកូរ៉ូណាវីរុសអាច និង បណ្តាលឱ្យគាត់មិនត្រូវបានអនុញ្ញាតិអោយវិលត្រលប់ទៅប្រទេសអង់គ្លេសវិញ។

Ighalo កីឡាករអន្តរជាតិនីហ្សេរីយ៉ា វ័យ ៣០ ឆ្នាំរូបនេះបានធ្វើដំណើរពីប្រទេសចិនមកដល់ទីក្រុង Manchester កាលពីចុងសប្តាហ៍មុនបន្ទាប់ពីបានចុះហត្ថលេខាខ្ចីជើងពីក្លឹប Shanghai Shenhua នៅលីក កំពូល Chinese Super League ដែលជាប្រទេសកំពុងទទួលរងនៅការឆ្លងមេរោគ Coronaនិង បណ្តាល អោយប្រជាជនស្លាប់ និង ឆ្លងជាច្រើននាក់គិតមកដល់ថ្ងៃទី៨ កុម្ភៈ ២០២០នេះ។

ទន្ទឹមនឹងនេះដែរខ្សែបម្រើ Scott McTominay និងខ្សែការពារ Axel Tuanzebe ដែលបានអវត្តមានរយៈពេលយូរដោយសាររបួស និង ត្រូវធ្វើដំណើរទៅអេស្បាញស្របពេល Man.Utd និងវិលត្រលប់មកចក្រភពអង់គ្លេសវិញនៅថ្ងៃសុក្រសប្តាហ៏ក្រោយ។ក្រុមនិងត្រូវធ្វើដំណើរវិលត្រលប់មកវិញនៅថ្ងៃសុក្រសប្តាហ៏ក្រោយមុនការប្រកួតលីគកំពូលអង់គ្លេសគឺត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមតោខៀវ Chelsea នៅកីឡាដ្ឋាន Stamford Bridge នាថ្ងៃចន្ទទី ១៧ ខែកុម្ភៈ ខាងមុខនេះហើយ។

ប្រភព៖ Goal