បិសាចក្រហម Manchester United ចង់បន្តកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធ Odion Ighalo ពីក្លឹប Shanghai Shenhua ស្របពេលកិច្ចសន្យាចាស់និងផុតសុពលភាព នៅចុងខែឧសភានេះ។

ការពន្យាពេលអាស្រ័យលើ ស្ថានការណ៍ក្លឹបនៅលីកកំពូលចិន Chinese Super League នៅមិនទាន់មានដំណោះស្រាយចំពោះការចាប់ផ្តើមប្រកួតឡើងវិញក្រោយពីមានការពន្យាពេលដោយសាមេរោគ Covid-១៩ ដែលបានរាតត្បាត និងសម្លាប់មនុស្សនៅប្រទេសចិនចាប់តាំងពីចុងឆ្នាំ ២០១៩ កន្លងមក។ អតីតខ្សែប្រយុទ្ធក្រុម Watford បានបង្ហាញទម្រង់ លេងគួរចាប់អារម្មណ៏ក្រោយផ្ទេរមកកាន់ទឹកដី OldTrafford កាលពីខែមករា២០២០។

ប្រភព៖ Sportsmole