Son Heung-min បានជំរុញឱ្យ Tottenham បន្តការអត់ធ្មត់និងលេងដោយភាពជឿជាក់បន្តទៀតក្រោយផ្តួល Man.City ២ទល់និង០ កាលពីសប្តាហ៏មុននៅកីឡាដ្ឋាន London Stadium។ កីឡាករអន្តរជាតិកូរ៉េខាងត្បូងចង់អោយ ក្រុមរបស់ ខ្លួន ប្រជែងតំណែងកំពូលទាំង៤នៅក្របខណ្ឌ Premier League ជាមួយតោខៀវ Chelsea បន្ទាប់ពីក្លឹបរបស់ខ្លួននៅមិនទាន់ ស្គាល់ពាក្យថាចាញ់សម្រាប់៣ប្រកួតនៅលីកកំពូលចុងក្រោយនេះ។

Chelsea ដែលកំពុងឈរនៅលេខរៀងទី ៤ និងមានគម្លាតពីក្រុមលេខ៥ Tottenham តែ៤ ពិន្ទុប៉ុណ្ណោះខណៈក្រុមទាំងពីរនិងត្រូវជួបគ្នានៅកីឡាដ្ឋាន Stamford Bridge នាថ្ងៃទី ២២ ខែកុម្ភៈ២០២០ខាងមុខនេះហើយ។

Son ខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់ទ្វីបអាស៊ីរូបនេះបានបញ្ជាក់ប្រាប់ថាៈការប្រកួត Premier League នៅសល់ជាង ១០ ប្រកួតទៀត ។ យើងមានការប្រកួតជាច្រើននឹងត្រូវធ្វើហើយនិងឃើញមានអ្វីកើតឡើង។យើងត្រូវព្យាយាមផ្តោតអារម្មណ៍។ យើងគ្រាន់តែព្យាយាមរកពិន្ទុឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ការពិត Manchester City ល្អណាស់ហើយលេង បានល្អ ណាស់នៅតង់ទី ១ ។ យើងត្រូវការពារទាំងអស់គ្នាប៉ុន្តែនៅតង់ទី ២ យើងធ្វើបានល្អ។

ប្រភព៖ foxsportsasia