ខ្សែបម្រើ Emre Can របស់ក្រុម Juventus បានចូលរួមជាមួយក្រុម Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងដោយ មានជម្រើសក្នុង ការទិញ យករូបគេជាអចិន្រ្តៃយ៏ក្នុងតម្លៃ ២៥ លានអឺរ៉ូ (២១ លានផោន) ។

Can អតីតកីឡាករ Bayern Munich និង Leverkusen សញ្ជាតិអន្តរជាតិអាឡឺម៉ង់វ័យ ២៦ ឆ្នាំរូបនេះបានចាប់ផ្តើមចូលលេងបានបានតែ ២ ប្រកួត គត់ចាប់តាំងពីលោក Maurizio Sarri ចូលកាន់តំណែងជាគ្រូបង្វឹក បន្ទាប់ពីរូបគេផ្ទេរពី Liverpool មក Juventus នៅខែមិថុនា២០១៨ដោយ គ្មានតម្លៃខ្លួន។

Dortmund បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ២សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុនហើយបច្ចុប្បន្នកំពុងឈរនៅ​ចំណាត់ថ្នាក់លេខបួនដោយមាន ៤ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង RB Leipzig ៕

ប្រភព:BBC