លោក Quique Setien គ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយថារូបលោកមិនអាចទប់ទឹកភ្នែកបានទេ ក្រោយពេលឃើញខ្សែប្រយុទ្ធ-ស្លាប Ousmane Dembele កំពុងព្យាយាមជំនះបញ្ហារបួសដែលកំពុងប្រឈម។
កីឡាករ័យ ២២ ឆ្នាំរូបនេះត្រូវបានរំពឹងថានឹងវិលត្រឡប់ពីបញ្ហារបួស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខហើយអ្នកចាត់ការទូទៅថ្មីរូបនេះពិតជាចង់ឃើញរូបគេវិលត្រលប់មកជួយក្រុមបានក្នុងពេលឆាប់ៗ។
Dembele កីឡាករអន្តរជាតិបារាំងរូបនេះមិនបានសមប្រកប និង ជោគជ័យក្នុងអាជីពជាមួយក្រុម អ្នកមាន បុណ្យ នោះទេ ក្រោយផ្ទេរពីអតីតក្រុម Borussia Dortmund មកកាន់កីឡាដ្ឋាន Camp Nou ក្នុងឆ្នាំ ២០១៧ ដោយ សារបញ្ហារបួសដដែលៗម្តងហើយម្តងទៀត ។រដូវកាល២០១៩-២០២០នេះ Dembele ចូលលេងគ្រប់ក្របខណ្ឌប្រកួតបាន៩ដងប៉ុណ្ណោះគិត ចាប់តាំងពីចុងខែវិច្ឆិកាជាមួយនឹងបញ្ហាសរសៃពួរដែលជារបួស ដ៏រាំរៃក្រោយផ្ទេរ ពីក្របខណ្ឌ Bundesliga មក ក្របខណ្ឌ La Liga រួចមក។
ប្រភព៖ Goal