ខ្សែប្រយុទ្ធ Youssef El-Arabi បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតនៃនាទីបន្ថែម១៥នាទី២ដេង ខណៈដែលក្រុម Olympiakos បានទម្លាក់ក្រុម Arsenal ឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ នៅរាត្រីមួយ ដែលអតីតម្ចាស់ជើងឯកអឺរ៉ុប៤ក្រុមសុទ្ធសឹងបានធ្លាក់ចេញ។

ក្រុម Ajax, Celtic, Benfica និង Porto បានធ្លាក់ចេញ ប៉ុន្តែ ក្រុម Manchester United បានជួបភាពងាយស្រួល ក្រោយពីកីឡាករ Simon Deli របស់ក្រុម Brugge បានបណ្តោយឲ្យមានបាល់ប៉េណាល់ទី និងទទួលរងការពិន័យកាតក្រហម នៅនាទី ទី២៣ នាកីឡដ្ឋាន Old Trafford។

Arsenal ដែលជាម្ចាស់ជើងឯងរងកាលពីឆ្នាំមុន បានទទួលជ័យជម្នះក្នុងការប្រកួតជើងទី១ នៃវគ្គ៣២ចុងក្រុមចុងក្រោយ ក្នុងលទ្ធផល ១-០ នៅប្រទេសក្រិក។ ខ្សែការពារ Pape Abou Cisse បានរកគ្រាប់បាល់តាមស្មើ នៅពេលដែលរូបគេបានតែតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីលេងបានរយៈពេល៥៣នាទី។

Arsenal មិនអាចទម្លុះតំបន់ការពារបានឡើយ និងត្រូវបានបង្ខំឲ្យលេងក្នុងនាទីបន្ថែម១៥នាទី២ដង។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យពួកគេមានគ្រាប់បាល់នាំមុខវិញ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅនាទីចុងក្រោយ Arsenal បានព្យាយាមរារាំងបាល់ជ្រុងរបស់ក្រុម Olympiakos ប៉ុន្តែ នៅតែធ្វេសប្រហែស មុននឹងរបូតគ្រាប់បាល់ចូលក្នុងតំបន់គ្រោះថ្នាក់។

ការបញ្ជូនបាល់ឆ្លងចេញពីជ្រុងនោះ បានធ្លាក់ចំជើងរបស់ El Arabi ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ Aubameyang បានឲ្យដឹងថា៖ «វាពិតជាស្វិតស្វាញណាស់។ គ្រាប់បាល់នៅនាទីចុងក្រោយ ពិតជាមិនផ្តល់សំណាងសម្រាប់យើងសោះ»៕

វីដេអូ៖

ប្រភពព័ត៌មាន៖ Channel News Asia