ខ្សែបម្រើ Dele Alli របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានសមាគមបាល់ទាត់អង់គ្លេសចោទប្រកាន់ និងធ្វើការផាកពីន័យតែមិនទាន់ដឹងពីទំហំទឹកប្រាក់ពិតប្រាកដពីបទបង្ហោះរូបលើបណ្តាញសង្គមទាក់ទងនឹងជំងឺឆ្លងកូរ៉ូណាប្រភេទថ្មី រឺ ហៅថាកូរ៉ូណា វីរុសនោះ។ Alli កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះបានផូសរូបនិងសរសេរពាក្យ និយាយបែបលេងសើចគោលបំណងហាក់ដូចជាសើចចំអកលើបុរសជនជាតិអាស៊ីម្នាក់។

ទោះបីជាយ៉ាងនេះក្តី Alli បានលុបចោលការបង្ហោះរូបនោះ និងបានផូសរូប វីដេអូថ្មីមួយនៅលើបណ្តាញសង្គមចិន Weibo ដើម្បីសុំទោសដល់កំហុសនេះ។ យ៉ាងណាមិញ Alli គាត់មានពេលរហូតដល់ថ្ងៃព្រហស្បតិ៍ទី ៥ ខែមីនាឆ្នាំ ២០២០ ដើម្បីផ្តល់ការឆ្លើយតបនិងតវ៉ាលើការសម្រេចរបស់ FA នេះ។

ប្រភព៖ BBC