លោក Paulo Fonseca គ្រូបង្វឹកក្រុម Roma បានបញ្ជាក់ប្រាប់ថាក្លឹបនៅក្របខណ្ឌលីកកំពូលអ៊ីតាលី Serie A ចង់ទិញផ្តាច់ជាអចិន្ត្រៃយ៏កីឡាករដែលកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងគឺខ្សែការពារកណ្តាល Chris Smalling និងខ្សែបម្រើ Henrikh Mkhitaryan។
Smalling កីឡាកររបស់ក្រុម Man.Utd និង Mkhitaryan របស់ក្រុម Arsenal កំពុងលេងក្នុងលក្ខណ្ឌ ខ្ចីជើងពេញមួយរដូវកាលនៅកីឡាដ្ឋាន Stadio Olimpico ដែលមានមូលដ្ឋាននៅរាជធានីទីក្រុងរ៉ូមប្រទេសអ៊ីតាលី។
សម្រាប់ Smalling បង្ហាញទម្រង់លេងបាន ២៦លើកគ្រប់ក្របខណ្ឌប្រកួត និងរកបាន ២គ្រាប់ព្រមទាំង Assist ១គ្រាប់ រីឯ Mkhitariyan វិញទោះបីជាជួបបញ្ហារបួសខ្លះៗ ប៉ុន្តែកីឡាករដែលធ្លាប់មានបទពិសោធន៏ជាមួយក្លឹប ធំៗដូចជា Dortmund, Man.Utd រូបនេះបានរួមចំណែកជួយក្លឹបបានមួយចំនួនក្រោយជាសះស្បើយពីរបួស។
ប្រភព៖ Goal