Casemiro ប្រាថ្នាចង់ចាប់ដៃគូជាមួយ Neymar ដូចលេងនៅជម្រើសជាតិដែរ។ខ្សែបម្រើ-ការពារ Casemiro របស់ក្រុម Real Madrid បានប្រាប់ថា:រូបគេចង់អោយមិត្តរួមជាតិ Neymar Jr ចាកចេញពី PSG មកកាន់ក្រុមអធិរាជស Real Madrid ដើម្បីមានឪកាសបានលេងជុំគ្នាដូចក្នុងក្រុមជម្រើសជាតិប្រេស៊ីលដូច្នេះដែរ។

កំពូលខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតក្នុងពិភពបាល់ទាត់ Neymar មានការចាប់អារម្មណ៏ចង់បានពីសំណាក់ក្លឹបយក្សអេស្បាញ Real Madrid ជាយូរ មកហើយ ស្របពេល Casemiro សង្ឃឹមថាវានឹងអាចកើតមានឡើងពិតប្រាកដនៅរដូវក្តៅខាងមុខនេះ។

ប្រភព៖ Foxsportsasia