Karim Benzema និង Sergio Ramos មិនមានឈ្មោះក្នុងក្រុមអធិរាជស Real Madrid ទាំង២១នាក់ សម្រាប់ការប្រកួត ក្របខណ្ឌ Champions League ជាមួយក្រុម Inter Milan នៅថ្ងៃពុធនោះទេ ទោះយ៉ាងណា គ្រូបង្វឹកលោក Zinedine Zidane បានស្វាគមន៏ការវិលត្រឡប់មកវិញរបស់ខ្សែបម្រើ-ការពារដ៏មានបទពិសោធន៏ គឺ Casemiro ដើម្បីដើរតួនាទីជួយនៅតំបន់បម្រើកណ្តាល ។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Benzema មានបញ្ហារបួសក្រលៀន ក្រុមពេលចាញ់ Valencia និង ស្មើ Villarreal ក្រោយការវិលត្រលប់ពីការសំរាកជាលក្ខណៈអន្តរជាតិ ។

Ramos ដែលបានរងរបួសសរសៃពួរអំឡុងពេលជួយអេស្ប៉ាញលត់អាល្លឺម៉ង់ ៦ទល់និង០នៅ Nation League កាលពីថ្ងៃពុធហើយត្រូវប្រឈមអវត្តមានជាច្រើនសប្តាហ។ រីឯ Casemiro មិនបានបង្ហាញខ្លួនចាប់តាំងពីការធ្វើតេស្តិ៍មេរោគកូវីត-១៩ តាំងពីមុនពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិ ។

ប្រភព៖ Goal