ក្រុមអធិរាជស Real Madrid បានត្រឹមទទួលលទ្ធផលស្មើគ្នា ២ទល់និង២ ជាមួយក្រុម Celta Vigo កាលពីយប់ ថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ២០២០ ខណៈដែលក្រុមអធិរាជសនៅតែបន្តឈរនៅទីកំពូលតារាង La Liga លើគូប្រជែង Barcelona ចំនួន ១ពិន្ទុ។

ក្រុមភ្ញៀវ Celta Vigo មានឪកាសរកបានគ្រាប់បាល់នាំមុខនៅពេលដែលកីឡាករ Iago Aspas បញ្ចូនបាល់ដាច់មាត់ទៅអោយ Fedor Smolov ស៊ុតបញ្ចូលទីនាំមុខនៅនាទីទី៧។

បន្ទាប់មក Toni Kroos មានឪកាសវាយបកពីក្រោយតាមស្មើនៅនាទីទី៥២មុនពេល Sergio Ramos បន្ថែមគ្រាប់បាល់នាំមុខវិញអោយក្រុមម្ចាស់ផ្ទះដោយបាល់ ពិន័យ ១១ម៉ែត្រនៅនាទីទី៦៥ ខណៈកីឡាករ Lorenzo របស់ក្រុមភ្ញៀវមានឪកាសវាយបកតាមស្មើវិញនៅនាទីទី៨៥។

Real Madrid មិនដែលឈ្នះពានលីកកំពូល ចាប់តាំងពីឆ្នាំ២០១៧ កន្លងមក នៅសល់ ១៤ប្រកួតទៀត និងបញ្ចប់ការប្រកួតនៅក្របខណ្ឌលីកកំពូលអេស្បាញហើយ។

ប្រភព៖ BBC