អតីតគ្រូបង្វឹក Valencia និង ជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sport អតីតខ្សែការពារស្តាំ Gary Neville បានអោយដឹងថា Manchester United នៅតែត្រូវការកីឡាករបន្ថែម ទៀត មុនពេល ទីផ្សារដោះដូរកីឡាករនៅខែមករាដែលសល់ តែ២ថ្ងៃទៀតប៉ុណ្ណោះ និងត្រូវបិទ បញ្ចប់ ។

បានប្រកាសកាលពីថ្ងៃពុធ បន្ទាប់ពីឈានដល់កិច្ចព្រម ព្រៀង ក្នុងការផ្ទេរយក Bruno Fernandes ពីក្រុម Sporting Lisbonមកកាន់ទឹកដី Old Trafford ក្នុងតម្លៃ ៥៥ លានយូរ៉ូ (៤៧ លានផោន / ៦០ លានដុល្លារ) ។

Fernandes កីឡាករអន្តរជាតិព័រទុយហ្កាល់វ័យ ២៥ ឆ្នាំរូបនេះរកបាន ១៥ គ្រាប់និង Assist បាន១៤គ្រាប់ក្នុងការបង្ហាញខ្លួន ២៨ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះប៉ុន្តែ Neville វីរបុរសក្រុម Man.Utd យល់ថាការចុះហត្ថលេខានាំយក Fernandes មិនទាន់គ្រប់គ្រាន់ដើម្បីពង្រឹងប្រព័ន្ធ លេងអោយក្រុមបានល្អនៅឡើយទេ។

ប្រភព៖ Goal