ខ្សែប្រយុទ្ធ Trezeguet បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុម Aston Villa ឈានទៅប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ ជាលើកទី១ ក្នុងរយៈពេល១ទសវត្សរ៍ ខណៈដែលការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Leicester កាលពីថ្ងៃអង្គារ ដើម្បីឈានទៅប្រកួតនៅកីឡដ្ឋាន Wembley ជាមួយនឹងជ័យជម្នះទាំង២ជើង ៣-២។
គ្រាប់បាល់បើកឆាករបស់កីឡាករ Matt Targe បានជួយឲ្យក្រុម Aston Villa នាំមុខមុន ប៉ុន្តែ ក្រុម Leicester បានគ្រប់គ្រងស្ថានភាពយ៉ាងល្អ និងបានបង្កើតឱកាសជាច្រើន នៅមុនពេលរកគ្រាប់បាល់ទម្លុះសំណាញ់ទីរបស់ Orjan Nyland នៅពេលដែលកីឡាករ Kelechi Iheanacho បានស៊ុតបាល់បញ្ចូលទីតាមស្មើនៅរយៈពេល១៨នាទីចុងក្រោយ។’
ប៉ុន្តែ ទោះបីជាយ៉ាងណា Aston Villa ដណ្តើមបានជ័យជម្នះ និងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នាថ្ងៃទី១ ខែមីនា ដើម្បីជួបជាមួយនឹងក្រុម Manchester City ឬ Manchester United បានលេងស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹងការបញ្ជូនបាល់ឆ្លងរបស់ Ahmed Elmohamady នៅនាទី ទី៣នៃនាទីបន្ថែម។
ការរងបរាជ័យនេះ បញ្ចប់ការដណ្តើមបានជ័យជម្នះជាប់ៗគ្នារបស់លោក Brendan Rodgers គ្រូបង្វឹករបស់ក្រុម Leicester ត្រឹម៣១លើកជាប់ៗគ្នាក្នុងការប្រកួតពានក្នុងស្រុក ក្រោយពីបានជួបកំណត់ត្រាយ៉ាងល្អក្នុងពេលដឹកនាំក្រុម Celtic ហើយលោកនឹងមានការសោកស្តាយចំពោះការអសមត្ថភាពរបស់ក្រុមលោកក្នុងការដណ្តើមយកឱកាសរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ Channel News Asia