ទោះបីចូលប្រកួតជាលើកទី២អោយក្រុមក្នុងនាមជាកីឡាករបម្រុង Erling Braut Haaland បានបន្តទម្រង់លេងយ៉ាងល្អបំផុតបន្ទាប់ពីរូបគេ រកបានគ្រាប់បាល់ ២គ្រាប់ បន្ថែមទៀតអោយ Borussia Dortmund និងបង្កើតកំនត់ត្រាក្នុងនាមជាកីឡាករទី ១ ស៊ុតបញ្ចូលទី៥ គ្រាប់នៅក្របខណ្ឌ Bundesliga និងជាលើកដំបូងនៅលីកកំពូលប្រទេសអាល្លឺម៉ង់។

កីឡាករវ័យក្មេងសញ្ជាតិន័រវេស Haaland រូបនេះបន្តរកបានគ្រាប់បាល់២គ្រាប់អោយ Dortmund នៅនាទីទី៧៧ និង ៨៧ខណៈក្រុមបានផ្តួល Koln ក្នុងលទ្ធផល ៥ទល់និង១ ខណៈសប្តាហ៏មុន អតីតកីឡាករក្រុម Salzburg រូបនេះបានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ផងដែរពេលប្រកួតជាមួយ Augsburg។

មានអាយុត្រឹមតែ ១៩ ឆ្នាំបានស៊ុតបាល់បញ្ចូលទី ២៨ គ្រាប់ក្នុង ២២ ប្រកួតសម្រាប់រដូវកាលដំបូងនៅ Red Bull Salzburg និង៣៣គ្រាប់សម្រាប់ក្លឹបទាំងពីរ( ៨ គ្រាប់នៅ Champions League សម្រាប់ Salzburg ) មុនពេល Dortmund ចំណាយប្រាក់ទិញរូបគេ១៧ លានផោនផ្តាច់កុងត្រានៅខែនេះ។

ប្រភព៖ BBC